ឯកឧត្តម​ ម៉ៅ​ ភិរុណ​ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្តកណ្តាល
July 01, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអាទិត្យ​ ៤រោច​ ខែបឋមាសាឍ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​២៥៦២​ ត្រូវនឹងថ្ងៃទី១ ​ខែកក្កដា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ អភិបាលរងខេត្ត​ សមាជិក​ក្រុមប្រឹក្សាខេត្ត​ លោក​លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាលស្រុក​ មន្ត្រីពាក់ព័ន្ទ​ និង​ប្រជាពលរដ្ឋសរុបចំនួន​ជិត ៧០០​ នាក់។ បន្ទាប់មក​ ឯកឧត្តមបានអញ្ជើញចុះពិនិត្យការដ្ឋានផ្លូវនៅភូមិបាក់ណាម​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្តកណ្តាល​ ដែលកំពុងតែដំណើរការសាងសង់។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ