អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទរួមគ្នាបង្ការ និងព្យាបាលគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន
June 28, 2018 អ្នកទស្សនា :

អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទរួមគ្នាបង្ការនិងព្យាបាលគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១រោចខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០១៨ នៅបរិវេណវិទ្យាល័យបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម និងដោយមានការចូលរួមពីសំណាក់ ប្រជាពលរដ្ឋ លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន។ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតី​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នឹងការសួរសុខទុក្ខរបស់សម្តេចជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម​ត្រូវទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាននិងទូទៅប្រទេសដើម្បីអភិវឌ្ឍន៍សង្គមឲ្យក្លាយទៅជាការរីកចម្រើនអភិវឌ្ឍន៍គ្រប់វិស័យ។ ជាមួយគ្នានេះដែរ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​បានបញ្ជាក់បន្ថែមទៀតថា​ រដ្ឋបាលខេត្ត មានសត្រូវ ២ ដែលត្រូវប្រឆាំង និង កំពុងតែទប់ស្កាត់នោះគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍​និងបញ្ហាគ្រឿងញៀនតែម្តង​ ដូច្នោះត្រូវធ្វើការផ្សព្វផ្សាយដើម្បីចូលរួមទប់ស្កាត់បញ្ហាទាំង២នេះបញ្ជៀសគ្រោះថ្នាក់ផលប៉ះពាល់សុខភាព​ ពេលវេលា​ កត្តិយសគ្រួសារនិងសង្គមជាតិផងដែ​រ។ ហើយដើម្បីអនុវត្តន៍គោលនយោបាលរបស់រាជរដ្ឋាភិបាលផងនោះ​ ឯកឧត្តមអភិបាលខេត្តកំពង់ចាម​ បានធ្វើការឃាត់រថយន្តសង្ស័យដែលអ្នកបើកបរប្រើប្រាស់សារធាតុញៀនតាមដងផ្លូវសាធារណៈអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង​និងអ្នកប្រើប្រាស់សារធាតុញៀនផងដែរ​ ។ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​បានអំពាវនាវដល់ប្រពលរដ្ឋ​ជាពិសេសយុវវ័យ​ត្រូវចៀសឲ្យផុតពីគ្រឿងញៀន​ ដែលធ្វើឲ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ​ បាត់បង់កត្តិសយ​ ស្មារតី​សុខភាព​ និងកុំយកខ្លួនបៀតជាមួយសារធាតុញៀន​ និងធ្វើការផ្តល់ព័ត៍មានពីសកម្មភាពដែលមានការប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋាន​ ប្រសិនបើមានអ្នកប្រើប្រាស់គ្រឿងញៀនមានបំណងចងើផ្តាច់ សូមយកពួកគាត់ ទៅកាន់គ្រប់មន្ទីរពេទ្យទាំងអស់ដែលមានថ្នាំបន្សាបផ្តាច់សារធាតុញៀន អាចមកទទួលយកដោយឥតគិតថ្លៃ​ មានចំនួន៣៨មន្ទីរពេទ្យក្នុងខេត្តកំពង់ចាមតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពតាមមូលដ្ឋានក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ។ សូមបញ្ជាក់ផងដែរថា​ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ​ អាជ្ញាធរខេត្តកំពងចាម​ បានយកសារធាតុញៀនដែលបានដកហូតជាភស្តុតាងទាំងអស់នោះ​ អាជ្ញាធរបានធ្វើការដុតបំផ្លាញ់ចោល​សរុបចំនួន១៥៨.៥៥ក្រាម​ ស្មើនឹង៥២សុំណុំរឿង​ នៅបរិវេណវិទ្យាល័យបុសខ្នុរ​ ក្នុងស្រុកចំការលើ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ