បទបង្ហាញស្តីពីប្រវត្តិការបោះឆ្នោតនៅកម្ពុជា ដែលសហការរៀបចំដោយសាកលវិទ្យាល័យស្វាយរៀង
June 21, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ​ ៨កើត​ ខែបឋមសាឍ​ ឆ្នាំច​ សំរឹទ្ធស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី២០​ ខែមិថុនា​ ឆ្នាំ​២០១៨ ឯកឧត្តម តូច ប៉ូលីវ៉ា តំណាង ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញ ចូលរួមធ្វើបទបង្ហាញស្តីពីប្រវត្តិការបោះឆ្នោតនៅកម្ពុជា ដែលសហការរៀបចំដោយសាកលវិទ្យាល័យស្វាយរៀង និងអគ្គនាយកដ្ឋានទូរទស្សនិងវិទ្យុបាយ័ន្ត មានការចូលរួមពី មន្ត្រីរាជការសាលាខេត្ត បុគ្គលិកសិក្សាសាកលវិទ្យាល័យស្វាយរៀង ព្រះសង្ឃ សាសនិកអុីស្លាម និស្សិតសាកលវិទ្យាល័យ សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យស្វាយរៀង វិទ្យាល័យហ៊ុនសែន ចេក វិទ្យាល័យស្វាយជ្រំ និង យុវជន​ សសយក ស្រុក-ក្រុងទាំង៨​ ក្នុងខេត្តស្វាយរៀង​ សរុបចំនួន​ ៧៥០នាក់​ បានចូលរួមស្តាប់ បទបង្ហាញ ស្តីពី ប្រវត្តិការបោះឆ្នោត នៅកម្ពុជា នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ដោយ​ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនៅកម្ពុជា ឯឧ ទុំ សារ៉ាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង ឯឧ ម៉ែន អេង សមាជិកគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បទបង្ហាញតាមរយៈកម្មវិធីស្វែងយល់ការពិត មានគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ល្អៗ ពីប្រវតិនៃការបោះឆ្នោតនៅកម្ពុជាដែលចាប់ផ្តើមចាប់ផ្តើមពីឆ្នាំ១៩៤៧ ព្រមទាំងអនុញ្ញាតឱ្យ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន សសយកខេត្ត ចូលរួមស្ដាប់ និងផ្ដល់ជាសំនួរ សំណូមពរខ្លះៗ ហើយបានស្វែងយល់បង្កើននូវចំណេះដឹងទូទៅតាមរយៈការសួរដេញដោលផងដែរ ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ