ពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តធម្មនិមិត្ត ហៅវត្តថ្មទឹកដាច់ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង
June 20, 2018 អ្នកទស្សនា :

ថ្ងៃពុធ ៨កើត ខែបឋមាសាធ​ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស​២៥៦២ ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៨ ឯកឧត្តម​ ស្បោង សរ៉ាត ប្រធានក្រុម​ប្រឹក្សាខេត្ត​ និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ព្រមទាំងព្រះសង្ឃ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង​ ជាពិសេស​ក្នុងស្រុក​កញ្ច្រៀច សូមសំដែងនូវ​គារវៈ​កិច្ច​គោរព​យ៉ាងជ្រាលជ្រៅ​បំផុត​ ចំពោះ​វត្តមានដ៏ថ្លៃថ្លា​របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ ដែលបានឆ្លៀតឱកាសដ៏មមាញឹក​ និងមានតម្លៃ​បំផុត​អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីពិនិត្យ​ និងព្យាបាលជម្ងិឺ​ឥតគិតថ្លៃ​ដោយក្រុមគ្រូពេទ្យស័្មគ្រចិត្ត​ ស​ សុខា​ ចំនួន​ ៣០០០នាក់​ ស្ថិត​នៅបរិវេណ​វិទ្យាល័យ​ព្រះបាទនរោត្ដម​ ឃុំកញ្រ្ចៀច​ ស្រុកកញ្រ្ជៀច​ ខេត្តព្រៃវែង​។​ បន្ទាប់មក​ សម្តេចក្រឡាហោម​ ស​ ខេង​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក៍បានអញ្ចើញចូលរួម ពិធី​បុណ្យបញ្ចុះខ័ណ្ឌសីមា​ព្រះវិហារ​វត្តធម្មនិមិត្ត​ (ហៅវត្តថ្មទឹកដាច់)​ ឃុំគោកគង់ខាងកើ​ត ស្រុកកញ្រ្ជៀច​ ខេត្តព្រៃវែង​។​ ជាថ្មីម្តងទៀត​ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត និងប្រជាពលរដ្ឋ​ ទូទាំងខេត្តព្រៃវែង​ សូមគោរពជូនពរ​ សម្តេចក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ ព្រមទាំងសហការី​ សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បី​ដឹកនាំ​ និងអភិវឌ្ឍន៌​ ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និងរីកចម្រើន​ តទៅ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ