ពិធីក្រុងពលី និងបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង មាន៥បន្ទប់ នៃអនុវិទ្យាល័យខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
June 20, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពលី និងបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង មាន៥បន្ទប់ នៃអនុវិទ្យាល័យខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។ សូមបញ្ជាក់ថា អគារអនុវិទ្យាល័យខ្នាចរមាស ដែលទើបបញ្ចុះបឋមសិលានេះ មាន១ខ្នង ៥បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកករសួងមហាផ្ទៃ ។ តាមរបាយការណ៍របស់លោក អភិបាលស្រុក បវេល បានឲ្យដឹងថា សាលារៀនទូទាំងស្រុកមានចំនួន ៨៨ ក្នុងនោះ វិទ្យាល័យចំនួន ០២ មានអគារ១៣ខ្នង មានអនុវិទ្យាល័យចំនួន ០៧ មានអគារ ១២ខ្នង មានបឋមសិក្សាចំនួន ៧៧កន្លែង មានអគារ ១៦១ខ្នង និងមត្តេយ្យសិក្សាមានចំនួន១ និងមាន១ខ្នង ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ