អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាថវិកា និងសម្ភារៈមួយចំនួន
July 30, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាថវិកា និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះធនាគារ ស៊ីអាយ អិមប៊ី និងក្រុមហ៊ុន រ៉េដ ឡានធើន អ៉ិនធើណេសិនណល កាស៊ីណូ និងហូថេល ឯ.ក ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តថាថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញចរាចរណែនាំ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវធឱ្យខេត្តខ្លះមានការបិទខ្ទប់ និងខេត្តខ្លះទៀតបិទបំរាមគោចរ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ដើម្បីចូលរួមកាត់ផ្ដាច់នៃការឆ្លងរាលដាកជំងឺកូវីដ-១៩ ក្នុងនោះម្ចាស់អាជីវកម្ម ទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពបុគ្គលិករបស់ខ្លួន ដោយត្រូវធ្វើតេស្តមួយសប្តាហ៍ម្តង ជាពិសេសទៅលើចុងភៅ ព្រោះពួកគាត់មានទំនាក់ទំនងខាងក្រៅច្រើនជាមួយមហាជន ដោយឡែកផ្នែកសន្តិសុខ ក៏ដូចគ្នាដែរ ត្រូវធ្វើតេស្តជាប្រចាំ ដើម្បីរកវីរុសកូវីដ-១៩ ករណីរកឃើញមានវិជ្ជមាន គឺយើងអាចយកគាត់មកព្យាបាលបានទាន់ពេលវេលា និងអាចកាត់ផ្តាច់ការចម្លងបន្តដល់អ្នកផ្សេងទៀត។ ប្រសិនបើយើងគ្រប់គ្រងបានល្អ វាមិនមានផលប៉ះពាល់ដល់អាជីវកម្មនោះទេ ក៏ប៉ុន្តែបើមានការឆ្លងចូលដល់បុគ្គលិកនោះ គឺត្រូវតែបិទទីតាំងធ្វើចត្តាឡីស័ក និងបន្តស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ