រដ្ឋបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការរដ្ឋបាលសំខាន់០៦ចំនុច រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ
July 29, 2021 អ្នកទស្សនា :

(ត្បូងឃ្មុំ)៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងវិធានការសម្រាប់១៤ថ្ងៃនោះ សម្រេច៖

១.ត្រូវបានរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្នុងចន្លោះម៉ោង ២១(ម្ភៃមួយ) ដល់ម៉ោង ៣(បី)ព្រឹក។

២.ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព មុខរបរ ឬអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ។

៣.រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០(ដប់)នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

៤.ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

៥.គ្រប់ភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានអនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួន ត្រឹមជាលក្ខណៈវេចខ្ចប់ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ។

៦.រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ឬសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពផែ្នកសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ