ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលនានា នៅឃុំកោះមិត្ត និងឃុំកោះសូទិន ខេត្តកំពង់ចាម
June 10, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលនានា ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំកោះមិត្ត និងឃុំកោះសូទិន ខេត្តកំពង់ចាម។

បងប្អូនប្រជាពលរដ្ឋរស់នៅឃុំកោះមិត្ត និងឃុំកោះសូទិន មានក្តីអំណរសាទរឥតឧបមាចំពោះសមិទ្ធិផលថ្មីនេះ ដែលនឹងជួយសម្រួលការធ្វើដំណើរ និងការដឹកទំនិញ កសិផលនានា របស់បងប្អូនប្រជាពលរដ្ឋមកកាន់ទៅផ្សារ។

ក្នុងនាមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំងពីរខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សូមគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានផ្តល់នូវសមិទ្ធិផលជាប្រវត្តិសាស្ត្រជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ចាក់ថា ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីភូមិកោះប្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ទៅភូមិទី១០ ឃុំកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន មានផ្លូវបេតុង បណ្តោយប្រវែង ៥៤៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ, ទំនប់បង្ហៀរប្រវែង ៨០ ម៉ែត្រ និងលូប្រអប់មុខ ៣ ប្រវែង ១១ ម៉ែត្រ និងទទឹង ៨ម៉ែត្រ បានចាប់ផ្តើម​អនុវត្ត នៅ​ដើមឆ្នាំ២០២១ បាន​ស្ថាបនា រួចរាល់១០០ភាគរយ នៅ​ដើមខែ​មិថុនា​នេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ