អាជ្ញាធរខេត្តកំពង់ឆ្នាំង អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ខិតខំថែរក្សាសុខភាព និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩
May 02, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមទាំងអស់ខិតខំថែរក្សាសុខភាព និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង ជាពិសេសការជួបជុំពិធីស្រាយបួសខាងមុខត្រូវធ្វើទៅតាមរយៈគ្រួសារតាមផ្ទះរៀងៗខ្លួនជៀសវាង ការប្រមូលផ្តុំជំុគ្នាច្រើន។

ឯកឧត្តម បានអំពាវនាវបែបនេះនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់បងប្ទូនឥស្លាមចំនួន ២៦គ្រួសារ នៅស្រុកកំពង់លែង។

ឯកឧត្តម ក៏បានជូនជាអំណោយរួមមានៈ អង្ករ ១០គីឡូក្រាម, ទឹកក្រូច, ទឹកដោះគោ, ប្រេងឆា, មី, ស្ករស, ត្រីខ, និងម៉ាស់ ១ប្រអប់ក្នុងមួយគ្រួសារៗផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ