ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣
April 07, 2021 អ្នកទស្សនា :

(រដ្ឋបាលខេត្កកំពង់ធំ)៖ នាព្រឹកថ្ងៃទី០៧ ខែមេសា​ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ តាមរយៈប្រព័ន្ធវីដេអូ Microsoft Teams នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ប្រចាំខែ ពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវវិធានការនបីការពារ បីកុំ និងពីរចូលរួម របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈចំនួន ៣រួមមាន៖

១. ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ២១ របស់ក្រុមប្រឹក្សាខេត្ត

២ ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

៣. បញ្ហាផ្សេងៗ។

របៀបវារៈទាំងបីខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ