កម្លាំងនគរបាលខេត្តសៀមរាប បង្ក្រាបក្រុមក្មេងទំនើងអុកឡុកសង្គម៣១នាក់ ជាមួយម៉ូតូ២១គ្រឿង, រកឃើញអ្នកមានសារធាតុញៀន៩នាក់

(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានបើកប្រតិបត្តិការបង្ក្រាប អប់រំ និងណែនាំក្រុមក្មេងស្ទាវ និងក្មេងទំនើង នៅចំណុចខាងសុខាសៀមរាប ជាលទ្ធផលប្រមូលយកមកធ្វើការអប់រំ សរុប ចំនួន ៣១នាក់ ស្រីម្នាក់អាយុចាប់ពី១៤ឆ្នាំ ដល់២០ឆ្នាំ ព្រមជាមួយនិងម៉ូតូចំនួន ២១គ្រឿងផងដែរ។ ឮស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះថា ក្រោយការឃាត់ខ្លួនរួចមក មន្រ្តីជំនាញបានធ្វើតេស្តទឹកនោម ដោយរកឃើញថាក្មេងទំនើង៩នាក់ មានសារធាតុញៀន ត្រូវបានបញ្ជូនយកទៅទុកនៅមជ្ឃមណ្ឌលអប់រំកែប្រែគ្រឿងញៀន។ បើតាមលោកស្នងការ ប្រតិបត្តិការឃាត់ក្រុមទំនើងទាំងនេះ ដោយសារតែពួកគេនាំបើកម៉ូតូបង្កអនាធិបតេយ្យតាមដងផ្លូវ ប៉ះពាល់ដល់សន្តិសុខសង្គម ប៉ះពាល់និងការភ័យខ្លាចដល់ពលរដ្ឋផ្សេងទៀត។ ប្រភព: Freshnews

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ