ឯកឧត្តម ឃួង ស្រេង បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ស្ពានអាកាសចោមចៅ និងស្ពានអាកាសក្បាលថ្នល់
April 25, 2018 អ្នកទស្សនា :

នារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ស្ពានអាកាសចោមចៅ និងស្ពានអាកាសក្បាលថ្នល់។ ឯកឧត្តមប្រធានអង្គប្រជុំជំរុញឱ្យមានការដោះស្រាយផលប៉ះពាល់នៅតំបន់ទាំងពីរនេះឱ្យបានច្បាស់លាស់ ដើម្បីអាចធ្វើការស្ថាបនាបានឆាប់ សំដៅសម្រួលបានការកកស្ទះ នៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោមចៅ នាពេលដ៏ខ្លីខាងមុននេះ។ ប្រភពព័ត៌មាន: រដ្ឋបាលរាជធានីភ្នំពេញ ( ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ