អភិបាលខេត្តកណ្ដាល នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់អភិបាលក្រុង-ស្រុក ទាំង១១ ក្នុងខេត្ត សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:
February 23, 2021 អ្នកទស្សនា :

ខេត្តកណ្ដាល៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ក្រ១ ក្រ២ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភនូវ អង្ករចំនួន ៣៧ តោន ត្រីខ ២៥០យួរ មី ៤០០ កេស ទឹកស៊ីអ៊ីវ ៤៧០ យួរ និងភួយចំនួន ៤៧០ សម្រាប់ ដល់អភិបាលក្រុង-ស្រុក ទាំង១១ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ២០ កុម្ភៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

មានប្រសាសន៍ក្នុងឱកាសដល់នៅអង្ករ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា បើទោះជាគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ទាំងអស់នេះ វាមិនអាចជួយបានទាំងស្រុងដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រ១ ក្រ២ តែអាចជួយសម្រួល និងកាត់បន្ថយបានមួយរយៈពេល។ ហើយការជួយឧបត្ថម្ភទាំងនេះ មិនត្រឹមតែមានតែលើកនេះទេ និងនៅមានបន្តតាមដំណាក់កាលដំណាក់កាលផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានស្នើឱ្យ អភិបាលក្រុង-ស្រុកទាំង១១ ត្រូវតែបន្តស្វែងរកអ្នកដែលពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដើម្បីអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាល។ ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានដឹងខ្លួនថា បានប៉ះពាល់ដល់ផ្ទាល់ ឬប្រយោល សូមចូលខ្លួនមកធ្វើចិត្តអោយលេចសាច់អោយបានត្រឹមត្រូវ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ សាច់ញាតិ ពិសេសខ្លួនឯងផ្ទាល់។ ហើយក្នុងរយៈពេលធ្វើចត្តាឡីស័កនេះដែរ អាជ្ញាធរខេត្ត គឺទទួលរ៉ាប់រងទាំងអស់ ទាំងកន្លែងស្នាក់នៅ អាហារ ៣ ពេល នឹងឧបត្ថម្ភថវិកា ២ ម៉ឺនរៀលក្នុងមួយថ្ងៃផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នេះ ទូទាំងខេត្តកណ្ដាល មានអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ហើយដែលកំពុងធ្វើចត្តាឡីស័កនៅតាមក្រុង-ស្រុកទាំងអស់ មានចំនួន៧០៩នាក់ ស្រីចំនួន៤៧១នាក់ ហើយតួលេខនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។

បន្ទាប់ពីប្រគល់ជូននូវ អង្ករ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យមណ្ឌលចត្តាលីស័ក នៅមន្ទីរពេទ្យជ័យជំនះ ដើម្បីត្រៀមដាក់ប្រជាពលរដ្ឋដែលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ