អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ
January 13, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុកកំពង់សីលា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អង្គភាពពាក់ព័ន្ធផងដែរ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ​បាន​សំណូមពរដល់​ម្ចាស់ក្បាលដីមួយចំនួនដែល​នៅជាប់ផ្លូវ រឺត្រូវបើកផ្លូវ ឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញសុរិយោដី ដោយធ្វើ​សប្បទាន​ រឺ​បរិច្ចាគ​ដី​ផ្នែក​ខ្លះ សម្រាប់​ទុក​ធ្វើ​ផ្លូវ​លូ បណ្ដាញ​ផ្លូវ​រំដោះ​ទឹក ដើម្បី​បម្រើ​ជា​ប្រយោជន៍​រួម​របស់​សាធារណៈ ហើយជាលទ្ធផលក្នុងថ្ងៃនេះ និងប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដី ទទួលបាននូវសារៈប្រយោជន៍ដូចជា ៖

រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការងាររៀបចំដែនដីការបែងចែកដី ការលើកស្ទួយកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ ព្រមទាំងធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ហើយអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួនទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ។ ហើយបន្ទាប់ពីបញ្ចប់ការបិទផ្សាយគឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ រយ:ពេល១៥ ថ្ងៃ នេះទៅយើងនឹងទទួលបាននូវទិន្នន័យមួយមានភាពសុក្រឹត្យត្រឹមត្រូវសម្រាប់ការចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)ជូនបងប្អូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដីក្នុង ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ​អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន​មានប្រសាសន៍ផ្ដាំផ្ញើ​ដល់​សាធារណជន​ដែល​ជាអ្នកកាន់កាប់ដី លំនៅឋាន​ស្ថិតនៅក្នុងតំបន់ធ្វើការ វវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ

ដើម្បីអនុវត្តតាមខ្លឹមសារខាងលើ គណៈកម្មការ​រដ្ឋបាល​ នឹង​ធ្វើការ​បិទផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែន​ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

ឯកឧត្តម អភិបាលបានបន្តទៀតថាការចុះបញ្ជីដីធ្លី​ គឺជាសកម្មភាពពិត​ នៃការផ្ដល់សុវត្ថិភាពដីធ្លី​ និង​ ការបង្កេីនមូលធន ជូនកម្មសិទ្ធិករ។

ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់សាធារណជន និងអង្គភាពនានា ដែល​ពាក់ព័ន្ធដីធ្លី ក្នុងតំបន់​វិនិច្ឆ័យ​ខាងលើឱ្យ​ចូល​រួមពិនិត្យ លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់នៃភាពត្រឹមត្រូវ ឬខុសឆ្គង​ដែលត្រូវកែតម្រូវ ឬជំទាស់​លើទិន្នន័យទាំងនោះ ក្នុង​រយៈពេល​ ១៥ថ្ងៃ ដោយ​គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០២១ ជាកំហិត នៅក្នុងបរិវេណវត្ត​ឧត្តម​មុនី​វង្ស ហើយដល់ថ្ងៃផុតកំណត់ ​គណៈកម្មការ​រដ្ឋបាល​សន្មត​ថា ទិន្នន័យ​ដែលបានបិទផ្សាយជូន​ពិនិត្យ​ជា​សាធារណៈ​នេះមាន ភាពត្រឹមត្រូវហើយ​មិន​អាច​ជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានទៀតទេ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ