ពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិមច្ឆារាម ហៅវត្តស្លខ្លាញ់ ស្ថិតនៅក្នុងភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង
March 31, 2018 អ្នកទស្សនា :

ពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិមច្ឆារាម ហៅវត្តស្លខ្លាញ់ ស្ថិតនៅក្នុងភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិមច្ឆារាម ហៅវត្តស្លខ្លាញ់ ស្ថិតនៅក្នុងភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ ពិធីនេះក៏មានកាអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម ព្រមទាំង មន្ទីរ អង្គភាព អាជ្ញាធរស្រុក មន្ត្រីរាជាការ កងកម្លាំង តាជី យាយជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ។ វត្តពោធិមច្ឆារាម ហៅវត្តស្លខ្លាញ់ ត្រូវបសនកសាងឡើងក្នុងព.ស២៤៧០ ត្រូវនឹង ឆ្នាំ១៩២៦ ដោយព្រះគ្រូចៅអធិការ បាឡាត់ ព្រះនាមថាប់ និងពុទ្ធបរិស័ទនាសម័យនោះ ។ យោងទៅតាមសភាពចាស់ទ្រុឌទ្រោមនៃព្រះវិហារ ទើបព្រះចៅអធិការ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ បានសម្រេចសាងសង់ព្រះវិហារថ្មី នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០០៨ ដែលមានបណ្តោយ ៣៣ម៉ែត្រ ទទឹង២២ម៉ែត្រ និងកម្ពស់២២ម៉ែត្រ បានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលចំណាយទឹកប្រាក់អស់ចំនួន ៣២៣.៩៨៤ ដុល្លាអាមេរិក ហើយថវិកាកសាងនេះបានមកពីសប្បុរសជន ជាពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ