ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត បានមានកិត្តិយស តំណាងឱ្យឯកឧត្តម ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង ចូលរួមជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ឋផលនានា ក្នុងវត្តអម្ពវ័ន្តរស្មីមង្គល ហៅវត្តកោះរការក្រោម ស្ថិតក្នុងភូមិកោះរការ ឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង ។ បន្ទាប់មក ខ្ញុំបាទ ក៍បានចូលរួមរាប់បាត ជូនដល់ព្រះសង្ឃចំនួន១០៨អង្គ ដែលមកពីតាមបណ្តារវត្តនានា នៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង ផងដែរ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង