រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថាការផ្សព្វផ្សាយទឹកភ្នំគូលែន គឺរូបភាពឆ្នាំ២០១៧ ហើយបច្ចុប្បន្ន ទឹកមានស្ថានភាពធម្មតា
October 16, 2020 អ្នកទស្សនា :

      រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ដែលខ្លឹមសារទាំងស្រុងដូចតទៅ៖ ក្នុងអំឡុងពេលស្ថានភាពប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តសង្កេតឃើញថាមានគណនេយ្យឈ្មោះ Mai Muon និងគណនេយ្យឈ្មោះ អុក ជួរ បានយករូបភាពទឹកឡើងខ្លាំងនៅតំបន់ភ្នំគូលែនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មកបង្ហោះក្នុងគណនេយ្យឡើងវិញ ដែលសកម្មភាពនេះធ្វើឱ្យបងប្អូន ក៏ដូចជាសាធារណជនមានការភាន់ច្រឡំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមបញ្ជាក់ថាស្ថានភាពទឹកនៅតំបន់ភ្នំគូលែនមានស្ថានភាពល្អប្រសើរ និងគ្រប់គ្រងបានដែលមិនទាន់ប្រកាសអាសន្ននោះទេ។

      រដ្ឋបាលខេត្ត សូមស្នើឲ្យបងប្អូនផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ មានមូលដ្ឋានច្បាស់លាស់ ដោយហេតុថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្ករការយល់ច្រឡំ ឬអសណ្តាប់សង្គម គឺអាចប្រឈមចំពោះមុខច្បាប់៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ