រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៏ផ្លូវគោក លើការត្រួតពិនិត្យរថយន្តដឹកខុសលក្ខណៈបច្ចេកទេស
March 21, 2018 អ្នកទស្សនា :

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ០៥កើត ខែចេត្រ ពស ២៥៦១ ត្រូវនឹងថ្ងៃទី២១ខែមីនាឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ លោក ជាវ វិជ្ជាក់ ប្រធានអង្គប្រជុំ មានប្រសាសន៏ថា៖ ពាក់ព័ន្ធរថយន្តធំចូលក្រុងនិងរថយន្តចតអនាធិបត្តេយ្យតាមផ្លូវ នៅតែសង្គេតឃើញមានទោះជាក្រុមការងារបានដាក់គោលដៅត្រូតពិនិត្យនិងមានក្រុមល្បាតចល័តតាមមើលយ៉ាងណាក្តី។ បញ្ហានេះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់ជាអនុសាសន៏ថា”ត្រូវតែអនុវត្តតាមច្បាប់និង ស ជ ណ ដែលលសាលាខេត្តបានកំណត់ អោយបានម៉ឺងម៉ាត់”។ ជាមួយគ្នានេះដែរ លោក ជាវ វិជ្ជាក់ បានស្នើអោយក្រុមការងារចាត់វិធានការអោយបានតឹងរឹងដោយមិនអាច បណ្តែតបណ្តោយតទៅទៀតបានទេ។ធ្វើយ៉ាងណាត្រូវបំពេញការងារនេះអោយមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ លោក ជាវ វិជ្ជាក់ ក៏បានរំលឹកដល់ សង្កាត់ ក្រុង ស្រុក ត្រូវជួយសំរូលកំលាំងប្រជាការពារអោយជួយល្បាតមើលស្ថានភាពជាក់ស្តែងនិងរាយការណ៏មកក្រុមការងារដើម្បីមានវិធានការបន្ទាន់ក្នុងករណីមានរថយន្តល្មើស។ សូមបញ្ចាក់ថា យោងតាមរបាយការណ៏របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្តព្រះសីហនុ បានអោយដឹងថាការដាក់កម្លាំងចំរុះចុះពិនិត្យតាមគោលដៅក្នុងភូមិសាស្រ្តនានាដូចជាស្រុកកំពង់សិលា ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ជាលទ្ធផលបានត្រួតពិនិត្យរថយន្តបានសរុបចំនួន ១,៣៤០ គ្រឿង។ បានកាត់នៅនឹងកន្លែង ចំនួន៤គ្រឿង, កាត់ដោយខ្លួនឯង ចំនួន៥ គ្រឿង,ដោះរានតក្រោយរថយន្ត ចំនួន១ គ្រឿង,រក្សាទុកនៅគោលដៅត្រៀមកាត់ទុក ចំនួន១៥ គ្រឿង(បានកាត់រួចរាល់ហើយពេលនេះ) ណែនាំអប់រំ និងធ្វើការផាកពិន័យរថយន្តដឹកសំពីងសំពោង ៧៤គ្រឿង,រថយន្តខ្វះឯកសារ ចំនួន១៤គ្រឿង,រថយន្តបានពិនិត្យត្រឹមត្រូវតាមបច្ចេកទេស ចំនួន១,២២៧គ្រឿង។ ជាវិធានការសំរាប់អនុវត្តន៍បន្ត លោក ជាវ វិជ្ជាក់ បានស្នើដោយទទូចសូមអោយអាជ្ញាធរ ឃុំ ស្រុក ក្រុង និងមន្ត្រីជំនាញរួមទាំងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ត្រូវតែចូលរួមអនុវត្តតាមច្បាប់និង ស ជ ណ របស់រដ្ឋបាលខេត្តដែលបានកំណត់រួចមកហើយនោះអោយមានប្រសិទ្ធភាពខ្ពស់៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ