ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញពិនិត្យមើលសមិទ្ធផលនានាដែលកំពុងដំណើរការសាងសង់នៅក្នុងក្រុងស្វាយរៀង
March 20, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ០៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលនានាដែលកំពុងដំណើរការសាងសង់នៅក្នុងក្រុងស្វាយរៀង ដូចជា កីឡដ្ឋានបាល់ទាត់នៅក្នុងបរិវេណវិទ្យាល័យស្វាយរៀង ការរៀបចំដំឡើងទូរទស្សន៍LED ខ្នាតធំ នៅជិតរង្វង់មូលនាគព័ន្ធខាងមុខមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងពិនិត្យមើលការរៀបចំសួនច្បារ ក្រាលការ៉ូឡានៅតាមដងផ្លូវសំខាន់ៗ ដើម្បីកែលម្អសោភ័ណភាពក្នុងខេត្ត ត្រៀមអបអរសាទរកម្មវិធីសង្ក្រាន្តស្វាយរៀង លើកទី២ ឆ្នាំ២០១៨ និងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ