ឯកឧត្តម ជាវ តាយ ៖បញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាបញ្ហាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានត្រូវតែយកចិត្តទុកដាក់ដោះស្រាយជានិច្ច
June 06, 2020 អ្នកទស្សនា :

      មានប្រសាសន៍ក្នុងឱកាស ចុះជួបសំណេះសំណាលសួរសុខទុក្ខនិង ស្វែងយល់ការងារបង្កបង្កើនផលជាមួយនឹងបញ្ហាប្រឈមសំណូមពរ តម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋមកពីមូលដ្ឋានឃុំចំនួន០២ គឺឃុំត្នោតចុងស្រង់និងឃុំព្រៃទន្លេស្រុកបន្ទាយមាសខេត្តកំពត កាលពី ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២០នៅតំបន់ច្រករបៀងទ្វេភាគី ព្រែកអូរអន្សាព្រំដែនវៀតណាម-កម្ពុជា ក្នុងឃុំព្រៃទន្លេស្រុកបន្ទាយមាសខេត្តកំពត។ 

      ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកឡើងបញ្ជាក់ថា រាជរដ្ឋាភិបាលឬក៏អាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់មិន ត្រូវបានព្រងើយកន្តើយ ហើយមិនបានគិតគូរយកចិត្តទុកដាក់ចុះដោះស្រាយរាល់បញ្ហាសុខទុក្ខលំបាកខ្វះខាត បញ្ហាប្រឈម សំណូមពរតម្រូវការនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសោះឡើយ។ 

      ឯកឧត្តមអភិបាលខេត្ត បានបន្តលើកឡើងទៀតថា ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចតេជោហ៊ុន សែន តែងតែបានក្រើនរំលឹកនិងជំរុញណែនាំផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមបណ្ដាមូលដ្ឋានត្រូវតែសកម្មយកចិត្តទុកដាក់ ចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ ឲ្យបានច្បាស់លាស់ជាក់លាក់ ពីតម្រូវការសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនដោយមិនត្រូវទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់ជួបការលំបាក និងបញ្ហាកង្វល់នានាដោយមិនបានគិតគូរដោះស្រាយពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយ។ 

      ក្នុងឱកាសនោះដែរឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានសំណូមពរសូមបងប្អូនប្រជាពលរដ្ឋយើងសូមកុំមានការព្រួយបារម្ភលើទីផ្សារស្រូវអង្ករតែបញ្ហាសំខាន់ត្រូវខិតខំជំរុញការងារបង្កបង្កើតផលឲ្យបានទាំងបរិមាណនិងគុណភាពសូមកុំទុកដីស្រែទំនេរចោលគឺតម្លៃទីផ្សារពិតជាបានល្អប្រសើរឡើងតាមរយៈការខិតខំរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន ។ ហើយទន្ទឹមនឹងនោះក៏សូមសំណូមពរដល់ប្រជាពលរដ្ឋយើងត្រូវតែមានស្មារតីឆន្ទៈចូលរួមសហការអនុវត្តទាំងអស់គ្នា ជាមួយនឹងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ទាំងការងារអភិវឌ្ឍន៍ ការគោរពច្បាប់ ការថែរក្សាសម្បត្តិសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសថែរក្សាសុខសន្តិភាពដែលមានដូចសព្វថ្ងៃនេះ នោះទើបប្រទេសជាតិយើងតទៅមុខទៀតនឹងកាន់តែរីកចម្រើនប្រជាជនយើងក៏មានជីវភាពកាន់តែល្អប្រសើរឡើងផងដែរ។

      សូមបញ្ជាក់ថា ពិធីសំណេះសំណាលក៏មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត អង្គភាពជុំវិញខេត្តនិងបានបើកជាវេទិកាជាសាធារណៈលើកជាបញ្ហាប្រឈមសំណូមពរតម្រូវការ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវ ស្ដារប្រឡាយទឹក សុំបើកច្រករបៀងព្រែកអូរអន្សានេះជាផ្លូវការស្របច្បាប់ ទំនាស់ដីធ្លី រកទីផ្សារលក់ស្រូវអង្ករ និងបញ្ហាសណ្ដាប់ធ្នាប់អនាម័យបរិស្ថានក្នុងមូលដ្ឋាន។

      លទ្ធផលការដោះស្រាយ ទាំងអាជ្ញាធរខេត្ត ស្រុកនិងជំនាញពាក់ព័ន្ធបានបំភ្លឺបញ្ជាក់ថាបើទោះបីបញ្ហាមួយចំនួនត្រូវរងចាំសំណើនិងការសម្រេចពីថ្នាក់លើកក្ដី តែបញ្ហាមួយចំនួនទៀតត្រូវបានធ្វើការដោះស្រាយនៅនឹងកន្លែង និងគម្រោងមួយចំនួនទៀត អាជ្ញាធរនិងជំនាញសន្យាថានឹងចាប់ផ្ដើមអនុវត្តឆាប់ៗនៅក្នុងឆ្នាំនេះ និងក្នុងឆ្នាំ២០២១ ខាងមុខនេះផងដែរ។ ក្នុងនោះឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាសរុបចំនួន ១,០៦០,០០០រៀល ជូនដល់កងកម្លាំង សរុប ៥៣នាក់ ដោយម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល៕

ប្រភព៖ រដ្ខបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ