នាថ្ងៃអាទិត្យ ០៤រោច ខែមាឃ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៨ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ មានក្នុងវេទិកាតម្រង់ទិស ចែករំលែកបទពិសោធន៍ការសិក្សាដល់សិស្សថ្នាក់ទី១២ ក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាលនៃអភិបាលខេត្តបន្ទាយមានជ័យ ដែលមានសិស្សានុសិស្សមកពីវិទ្យាល័យទាំង៤ ក្នុងក្រុងសិរីសោភ័ណរៀបចំដោយយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញ។ ឯកឧត្តម សួន បវរ បានមានប្រសាសន៍ក្នុងវេទិការនោះផងដែរថា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយក្រៃលែង និងមានការចាប់អារម្មណ៍ជាទីបំផុត ចំពោះវេទិកា តម្រង់ទិសដ៏មានសារៈសំខាន់ចំពោះអនាគតក្មួយៗសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងក៏សូមសម្តែងនូវ ភាពកក់ក្តៅចំពោះការផ្តល់ចំណេះដឹង និងបទពិសោធន៍នានា របស់យុវនិសិ្សតខេត្តបន្ទាយមានជ័យប្រចាំរាជធានី ភ្នំពេញ ដើម្បីឱ្យមិត្តភក្តិរបស់យើងយល់ដឹងពីសារៈសំខាន់នៃមុខរបរ និងការងារ ក្នុងការតម្រង់ទិស ទៅរកភាពរីក ចម្រើននៃអនាគត របស់ក្មួយៗក៏ដូចចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបន្ទាយមានជ័យ (ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៨)