សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះសីហនុ
February 01, 2018 អ្នកទស្សនា :

ថ្លែងក្នុងឱកាសនៃពិធីបិទសន្និបាត នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ មានប្រសាសន៍ក្នុងឱកាសបិទសន្និបាតបូកសរុបការងារ ដោយគូសបញ្ជាក់ថាការងាររបស់រដ្ឋបាលខេត្ត សម្រេចបានក្នុងឆ្នាំ២០១៧ទទួលបានលទ្ធផលល្អ។ ឯកឧត្តម យន្ត មីន បញ្ជាក់បន្ថែមថា តាមរយៈសន្និបាតនេះនឹងអាចស្វែងយល់អំពីចំណុចខ្លាំង សម្រាប់ធ្វើជាគំរូ និងចំណុចខ្វះខាតទាំងឡាយ ដើម្បីជៀសវាង និងកែលំអរឲ្យបានប្រសើរឡើងនាពេលបន្ទាបន់ និងដើម្បីជំរុញឲ្យកិច្ចការនៅឆ្នាំ២០១៨ កាន់តែមានសុក្រឹត្យភាព ប្រសិទ្ធភាព គុណភាព តម្លាភាព បន្ថែមទៀតដើម្បីបម្រើប្រយោជន៍ពលរដ្ឋជាធំ។ ឯកឧត្តម យន្ត មីន ស្នើអោយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចូលរួម ក្នុងការអនុវត្តផែនការរបស់ខេត្ត និងលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃអោសម្រេចបានលទ្ធផលល្អប្រសើរ។ 1.ជម្រុញដោះស្រាយបញ្ហាទំនាស់ដីធ្លីអោយបានជាអតិបរមា។ 2.ជម្រុញការងារនគរបាលប៉ុស្តិ៍រដ្ឋបាលនិងមេឃុំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់អោយ ខិតខំបំពេញការងារជូនពលរដ្ឋអោយបានល្អ។ ដោយគ្មានការរើសអើង។ ៣.ជម្រុញអោយមានយន្តការច្រកចេញចូលតែមួយដើម្បីងាយស្រួលផ្តល់សេវាជូនពលរដ្ឋអោយបានលឿននិងមានគុណភាព។ ៤ ជម្រុញការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិទាំងលើគោក និងតំបន់ឆ្នេរ ។ ៥ ជម្រុញការគ្រប់គ្រងស្ថិតិជនបរទេស ។ ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង កោតសរសើរនិងគាំទ្ររដ្ឋបាលខេត្តព្រះសីហនុដែលបានខិតខំបំរើការងារបានទទួលនូវសមិទ្ធិផលជាច្រើនស្របពេលប្រទេសជាតិមានសន្តិភាព។ សម្តេច មានប្រសាសន៍ថា សមិទ្ធិផលទាំងនេះអាចសម្រេចទៅបានអាស្រ័យដោយមានការចូលរួមយ៉ាងសកម្មពីអ្នកជាប់ពាក់ពន្ធ័នានាទាំងមន្ត្រីទាំងប្រជាជននិងវិស័យឯកជនផងដែរ។ សម្តេចក៏បានរំលឹកអោយមន្ត្រីទាំងអស់ត្រូវតែបម្រើប្រជាពលរដ្ឋអោយបានល្អមិនមែនបម្រើតែបុគ្គលណាមួយ ក្រុមបក្ខពួកណាមួយឡើយ។ សម្តេចក្រឡាហោម ស្នើថ្នាក់ដឹកនាំខេត្តក្រុងស្រុកនិងមន្ត្រីដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវរួមគ្នាធ្វើការ ឯកភាពផ្ទៃក្នុងកុំកាច់កុងគ្នាដើម្បីធ្វើការបំរើប្រជាជនអោយបានល្អនិងត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ