ពិធិបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅសកម្មភាពការងារឆ្នាំសិក្សា២០១៧-២០១៨
January 18, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា​ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម តូច ប៉ូលីវ៉ា​ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធិបើកសន្និបាតបូកសរុបការងារលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅសកម្មភាពការងារឆ្នាំសិក្សា២០១៧-២០១៨ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង លោក លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្កការដៃគូអភិវឌ្ឍន៍ លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីរាជការមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីប្រធានការិយាល័យអប់រំក្រុង ស្រុកទាំង៨​ លោកប្រធានកម្រង និងលោកនាយកសាលានានាក្នុងខេត្ត ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ