ពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែងអភិបាលរង​ នៃគណៈអភិបាលស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរី
January 11, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨ នេះ ឯកឧត្តម ញ៉ែម​ សំអឿន អភិបាលរងខេត្តរតនគិរី​ តំណាងឯកឧត្តមអភិបាលខេត្ត​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែងអភិបាលរង​ នៃគណៈអភិបាលស្រុកអូរយ៉ាដាវ​ ដែលពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកអូរយ៉ាដាវ​ ។ យោងប្រកាសរបស់ក្រសួងមហាផ្ទៃ​ ត្រូវបានតែងតាំងលោក​ ហ្វង់​ រិទ្ធ​ ជាអភិបាលរងស្រុកអូរយ៉ាដាវ​សម្រាប់អាណត្តិទី២​ នៅក្នុងដែនសមត្ថកិច្ចដដែល​ តែងតាំងលោកស្រី​ កុយ​ កុសល​ ជាអភិបាលរងស្រុកអូរយាដាវ​ ជំនួសលោកស្រី​ ឡាំ​ ប៉ាប៉ាក់​ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអភិបាលរងស្រុកបរកែវវិញ​ ។ មានប្រសាសន៍ណែនាំដល់អភិបាលរងស្រុកថ្មី​ ដែលទើបតែចូលកាន់តំណែង​ ក៏ដូចជាគណៈអភិបាលស្រុក​ គណៈបញ្ជាការឯកភាពស្រុក​ ឯកឧត្តម​ ញ៉ែម​ សំអឿន​ បានជំរុញឲ្យរដ្ឋបាលស្រុកជំរុញយន្តការច្រកចេញចូលតែមួយ​ ដើម្បីធានាការផ្តល់សេវាបានឆាប់រហ័ស​ ងាយស្រួល​ និងប្រកបដោយតម្លាភាព​ ជូនប្រជាពលរដ្ឋ​ ពង្រឹងកិច្ចសហប្រតិបត្តិការ​ និងទំនាក់ទំនងជាមួយស្ថាប័ន​ មន្ទីរ​ អង្គភាពនានា​ ជាពិសេសស្រុកជាប់ព្រំដែន​ នៃប្រទេសជិតខាង​ ។ ទន្ទឹមនឹងនោះគណៈអភិបាលស្រុកត្រូវ​ ពង្រឹងលើរបៀបរបបការងាររបស់មន្ត្រីរាជការ​ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ​ អនាម័យបរិស្ថាន​ ទាំងនៅក្នុងកន្លែងការងារ​ និងទីសាធារណៈនៅក្នុងស្រុក​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ