សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវគ្គបណ្តុះបណ្តាលពិសេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញអភិវឌ្ឍន៍ជនបទ និងជំនាញសុខភាពសហគមន៍ នៅខេត្តស្វាយរៀង
January 10, 2018 អ្នកទស្សនា :

នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវគ្គបណ្តុះបណ្តាលពិសេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញអភិវឌ្ឍន៍ជនបទ និងជំនាញសុខភាពសហគមន៍ ដែលសហការរៀបចំដោយសាកលវិទ្យាល័យអន្តរជាតិ និងស្ថានីយ៍ទូរទស្សន៍នាគព័ន្ធ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងអាជ្ញាធរក្រុង ស្រុក ថ្នាក់ដឹកនាំ និងបុគ្គលិក នៃសាកលវិទ្យាល័យអន្តរជាតិ និងស្ថានីយ៍ទូរទស្សន៍នាគព័ន្ធ មន្ត្រីរាជការ និស្សិត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ