(ខេត្តព្រៃវែង)៖ ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងអភិបាល​ក្រុងថ្មី
December 27, 2017 អ្នកទស្សនា :

ថ្ងៃពុធ​ ១០កើត​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ ស្បោង​ សារ៉ាត​ ប្រធានក្រុម​ប្រឹក្សាខេត្ត​ បានចូលរួម​ជាអធិបតី​ ក្នុងពិធី​ ប្រកាសតែងតាំង​ចូលកាន់តំណែង​ថ្មី​ គឺលោក​ ម៉មនី​ បណ្ឌិត​ អភិបាល​ នៃគណៈអភិបាល​ក្រុងព្រៃវែង​ ខេត្តព្រៃវែង​ ។​ ក្នុងពិធីនេះដែរ​ ក៏មានការចូលរួមពី​ លោក​ ប្រធានមន្ទីរ​ជុំវិញខេត្ត​ និងកងកម្លាំងទាំងបី​ ព្រមទាំងលោក​ លោកស្រី​ ប្រធានការិយាល័យជុំវិញក្រុង និងមន្ត្រីរាជការ​ក្រោមឱវាទ​ ។ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បាន ណែនាំដល់ លោក​ ម៉មនី​ បណ្ឌិត​ អភិបាលក្រុងថ្មី សុំអោយគាត់គោរពតាមការធ្វើប្តេជ្ញាចិត្ត ដើម្បីឡើងកាន់តំណែងថ្មីនេះ និងស្នើរសុំអោយគាត់ខិតខំធ្វើការងារ ដោយសហការណ៍បានល្អជាមួយ អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំងបី។ លើសពីនេះទៀត សុំលោកអភិបាលក្រុងថ្មី ពង្រឹងការងារផ្សេងៗ ជាពិសេសត្រូវអនុវត្តដោយយកច្បាប់ជាកត្តាចំបង ក្នុងនោះមានដូចជា ច្បាប់អន្តោប្រវេសន៍ និងមើលលិខិត​ ស្នាមអាជ្ញាប័ណ្ណច្បាប់នានា និងត្រូវខិតខំបម្រើសេវាសាធារណៈ​ជូនប្រជាពលរដ្ឋ​ អោយបានល្អ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ