ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បើកកិច្ចប្រជុំវេទិកាសាធារណៈ នៅឃុំថ្នាធ្នង់
September 17, 2019 អ្នកទស្សនា :

         នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង  អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំវេទិកាសាធារណៈឃុំថ្នាធ្នង់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ដាប់នូវបញ្ហាប្រឈម និងធ្វើការដោះស្រាយបញ្ហា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រាណ សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត លោក លឹម សុភាព អភិបាលរងស្រុករំដួល លោក គឹម ញ៉ាញ់ មេឃុំថ្នាធ្នង់ លោកជាសមាជិកក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីនគរបាលប៉ុស្ដិ៍ លោក លោកស្រីមេភូមិ អនុភូមិ និងជំនួយការភូមិថ្នា និងភូមិចំណតត្រាច របស់ឃុំថ្នាធ្នង់ លោកនាយកបឋមព្រែកពក លោកនាយកអនុវិទ្យាល័យថ្នាធ្នង់ លោកនាយករងសាលាបឋមសិក្សា២ធ្នូ យុវជន សសយក ឃុំ សរុបចំនួន ៦៥នាក់ ស្រីចំនួន ១៥នាក់ ។

បញ្ហាដែលប្រជាពលរដ្ឋលើកឡើងមាន
១.បញ្ហាផ្លូវពិបាកធ្វើដំណើរ
២.សាលារៀនដែរស្ថិតក្នុងវត្តថ្នា រងការខូតខាត ខ្វះបន្ទប់បង្រៀន
៣.ខ្វះមណ្ឌលសុខភាព
៤.សុំជួយធ្វើសាលាឆាន់នៅវត្តថ្នា
៥.ប្រជាការពារ សុំឯកសណ្ឋាន ប្រាក់ឧបត្ថម្ភ និងវិទ្យុទាក់ទង
៦.សុំស្ដារព្រែកនៅក្បែរភូមិថ្នា

       ឯកឧត្ដមគណៈអធិបតីបាន ចូលរួមបកស្រាយបំភ្លឺនៅចំណុចនីមួយៗរបស់បងប្អូនប្រជាពល និងដោះស្រាយយន្តការទៅលើការជាជួយជួលជុលសាលារៀន ឯកសណ្ឋានប្រជាការពារ ផ្លូវ ស្ដារព្រែក ព្រមទាំងមានប្រសាសន៍ផ្ដាំផ្ញើដូចជា៖
១.ចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងចែកចាយគ្រឿងញៀន
២.សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នៅពេលធ្វើដំណើរ
៣.សូមចូលរួមថែរក្សាសុខភាព ត្រូវសម្រាកក្នុងមុង ដុតបំផ្លាញជម្រកមូសខ្លា 
៤.សូមណែនាំកូនចៅកុំអោយទៅលេងជិតស្រះ បឹង ទន្លេ និងកន្លែងមានទឹកដែលអាចក្មេងលង់ទឹកស្លាប់ 
៥.សូមចូលរួមបន្តរក្សា សុខសន្តិភាព ដើម្បីសង្គមជាតិមានការរីកចំរើន និងបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ
៦.លើកឡើងពីអត្ថប្រយោជន៍នៃស្រ្ដីមានផ្ទៃពោះ ដែរមានប័ណ្ណគ្រួសារក្រីក្រ
៧.ស្ថានភាពនយោបាយថ្មីៗ ជាពិសេសពាក់ព័ន្ធការវិលត្រលប់មកប្រទេសកម្ពុជាវិញ លោកទណ្ឌិត សម រង្ស៊ី។

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ