រដ្ឋបាលខេត្តកោះកុង ធ្វើពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣
June 16, 2019 អ្នកទស្សនា :

       សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ព្រមទាំងជំរុញដល់សមាជិកក្រុមប្រឹក្សាទាំង១៩រូបដែលទើបនិងចូលកាន់តំណែងថ្មីត្រូវខិតខំធ្វើការងារដើម្បីបម្រើប្រជាពលរដ្ឋ អោយមានប្រសិទ្ធិភាពខ្ពស់ ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងគ្រប់គ្រងធនធានធម្មជាតិ ជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម កំណែទម្រង់វិមជ្ឍកាល និង វិសហមជ្ឍកាល ពិសេសក្រុមប្រឹក្សាដែលទើបនិងជាប់ថ្មី ត្រូវចូលរួមប្រកាសទ្រព្យសម្បត្តិ និង បំណុលអោយបានរួចរាល់ត្រឹម២សប្តាហ៍ បន្ទាប់ពីចូលកាន់តំណែងជាផ្លូវការ។

      ពិធីនេះបានធ្វើឡើងនៅសាលមហោស្រពខេត្តកោះកុង នាវេលាម៉ោង២.៣០នាទីរសៀល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួងមហាផ្ទៃ គណះអភិបាលខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន យ៉ាងច្រើនកុះករ។

      ជាមួយគ្នានេះដែរ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុងអាណត្តិទី៣ បានប្តេជ្ញាថា និងខិតខំគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តិនានា ពង្រឹងរដ្ឋបាល លើកកម្ពស់គណនេយ្យភាព ឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុមប្រឹក្សាអោយបានល្អ ៕ មុនីរម្យ

ប្រភព៖ ខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ