ប្រជាពលរដ្ឋ ក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយនូវអំពូលសូឡា និងពិល
June 15, 2019 អ្នកទស្សនា :

       ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត បានចុះជួបសំណេះសំណាល និងចែកជូននូវអំពូលសូឡា និងពិល ជូនប្រជាពលរដ្ឋ ឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្ថិតក្នុងស្រុកកំពង់លែង នាថ្ងៃសៅរ៍ ១៣កើត  ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ។

      ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយពិនិត្យឃើញស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋឃុំផ្លូវទូក និងឃុំប្រឡាយមាស មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ ក្រុមការងារបាននាំយកគ្រឿងបរិក្ខារ អំពូលសូឡា ជូនដល់គ្រួសារដែលក្រីក្រ ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃអោយមានភាពងាយស្រួលជាងមុន និងដើម្បីលើកស្ទួយកម្រិតជីវភាពអោយកាន់តែមានភាពប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ជូនឧបករណ៍អំពូលសូឡា អានុភាព ១០វ៉ាត់ ចំនួន២០០ ដល់ប្រជាពលរដ្ឋឃុំផ្លូវទូកចំនួន ១១២គ្រួសារ និងឃុំប្រឡាយមាស ចំនួន ៨៨គ្រួសារ និងប្រគល់ពិល ចំនួន២០០គ្រឿង សម្រាប់ប្រជាការពារ និងអាជ្ញាធរឃុំទាំងពីរសម្រាប់ប្រើប្រាស់។ ហើយបានឧបត្ថម្ភថវិកា សម្រាប់ជីកស្រះទឹកទំហំ ៤០ម X ៨០ម នៅឃុំផ្លូវទូក ផងដែរ។

     នាព្រឹកថ្ងៃដដែលឯកឧត្តម ត្រាំ អុីវតឹក ឯកឧត្តម ឈួរ ច័ន្ទឌឿន និងប្រតិភូអមដំណើរក៏បានបន្តដំណើរចុះសួរ សុក្ខទុក្ខ ប្រជាពលរដ្ឋឃុំផ្លូវទូក និងឃុំប្រឡាយមាស និងបាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនគ្រួសារដែលជួបការលំបាកចំនួន ១០ គ្រួសារ។ ក្នុង ០១គ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូក្រាម មី ០១ កេស ត្រីខកំប៉ុង់ ០១ យួ ឃីត ០១ ( មុង ០១ ភួយ ០១ សារ៉ុង ០១ ក្រម៉ា១ ) និងថវិកា ៥០ ០០០រៀល ៕ មុនីរម្យ

ប្រភព៖ ខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ