អភិបាលខេត្តសៀមរាប អនុញ្ញាតឲ្យ​លោកស្រី Arinna ARDESI ប្រធាន AIMF ជួបពិភាក្សាការងារ
January 22, 2019 អ្នកទស្សនា :

      ឯកឧត្តម ទៀ សីហា អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោកស្រី Arinna ARDESI ប្រធាន AIMF (Association Internationale des Maires Francophones ប្រចាំនៅ​រដ្ឋធានី​ប៉ារីស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពីការគ្រប់គ្រង និងកែច្នៃភក់ចេញពីលូទឹកស្អុយទៅ​ជា​ជីសរីរាង្គនៅខេត្តសៀមរាប ក្រោមជំនួយហិរញ្ញប្បទានរបស់ AIMF, SIAAP, AESN និងអង្គការ Agrisud។

     ជំនួយហិរញ្ញប្បទានរបស់ AIMF, SIAAP, AESN និងអង្គការ Agrisud មានទឹកប្រាក់ ១,២០លានអឺរ៉ូ ដែល​​នឹងអនុវត្តរយៈពេល ៤ឆ្នាំ ក្នុងការកែច្នៃភក់បាតលូសម្អុយអោយទៅជាជីសរីរាង្គ សម្រាប់ផ្គត់ផ្គង់​តម្រូវ​ការ​ដល់ប្រជាកសិករ អាជីវករ តាមសណ្ឋាគារ ផ្ទះសំណាក់ គេហដ្ឋានរបស់ប្រជាជន និងកសិដ្ឋានផ្សេងៗ ដោយ​ជំនួសការប្រើប្រាស់ជីគីមី។

     ពិធីនេះធ្វើឡើងកាលពីថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរង និងសហការី ព្រមទាំង ប្រតិភូរបស់ AIMF ជាច្រើនរូបផងដែរ៕ អែមមី

ប្រភពៈរដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ