ស្នងការនគរបាលខេត្តកែប អញ្ជើញចូលរួមជូនពរដល់អាជ្ញាធរ​និងកងកំលាំងប្រដាប់អាវុធ ខេត្តគៀនយ៉ាង
January 22, 2019 អ្នកទស្សនា :

     ព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញចូលរួមជួបសំណេះសំណាលសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម ខាងមុខនេះ ដែលដឹកនាំប្រតិភូដោយលោក អ៊ឺង ឆាយ អភិបាលរង នៃគណៈអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ជូនដល់អាជ្ញាធរ និងកងកំលាំងប្រដាប់អាវុធខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ 
    នៅក្នុងឱកាសនោះ ប្រធានប្រតិភូ បានសំដែងនូវក្តីសោមនស្សរីករាយ ចំពោះមុខនិងឯកភាពបន្តកិច្ចសហប្រតិបត្តិល្អជាមួយគ្នាដើម្បីសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើន រៀងៗខ្លួនឱ្យបានយូរអង្វែងតទៅទៀត៕អែមមី 
ប្រភពៈស្នងការដ្ឋាននគរបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ