ឯកឧត្តម គួច ចំរើន បានអញ្ជើញចុះពិនិត្យស្ពានឬស្សីកោះប៉ែន ដែលកំពុងរងការគំរាមកំហែងដោយសារការកើនឡើងនៃទឹកទន្លេមេគង្គ
January 22, 2019 អ្នកទស្សនា :

      ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យស្ពានឬស្សីកោះប៉ែន ដែលកំពុងរងការគំរាមកំហែងដោយសារការកើនឡើង នៃទឹកទន្លេមេគង្គ ដែលបណ្ដាលមកពីនៅភាគខាងលិចប្រទេសចិនទទួលរងគ្រោះដោយទឹកភ្លៀងទើបបណ្ដាលឲ្យចរន្តទឹកទន្លេមេគង្គ មានការកើនឡើងគួរអោយកត់សម្គាល់ កាលពីថ្ងៃច័ន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ ការកើនឡើងនៃទឹកទន្លេមេគង្គនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានអោយដឹងថាមានរយៈពេលប្រមាណជាមួយសប្តាហ៍ នឹងអាចស្រកទៅវិញ។

       ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ផងដែរថាថ្វីដ្បិតតែ ទឹកទន្លេមេគង្គ កើនឡើងដែលធ្វើឱ្យប៉ះពាល់ទៅដល់ស្ពានឬស្សីនេះ ក៏ពិតមែន តែឯកឧត្តម បានបញ្ជាឲ្យអ្នកជំនាញការជួសជុលស្ពាននេះឡើងវិញ ដើម្បីឲ្យទាន់ពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ដែលអាចអោយបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានមកមើល ឆ្លងកាត់ និងធ្វើដំណើរកំសាន្តទៅលេងឆ្នេរកោះប៉ែន។ ទោះជាការហក់ឡើងនៃទឹកទន្លេរមេគង្គ នេះ ឡើងខ្ពស់បន្ទិចមែនតែមិនអាចធ្វើអោយប៉ះពាល់ដល់ការប្រកបរបបចិញ្ចឹមជីវិតរបស់បងប្អូននៅតាមដងទន្លេរនោះទេ។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមអ្នកជួសជុលស្ពានឬស្សីនេះត្រូវខិតខំធ្វើ អោយហើយដោយយកចិត្តទុកដាក់ខ្ពស់ពីសុខសុវត្តិភាពជាចំបងផងដែរ៕សិដ្ឋ
ប្រភប៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ