អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យដំណើរការសាងសង់ស្ពាននៅស្រុកទឹកផុស ជាប់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ
January 18, 2019 អ្នកទស្សនា :

     ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ស្ពាន ១ កន្លែង ស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ស្ពឺ កាលថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩។

     ស្ពាននេះធ្វើពីបេតុង មានប្រវែង ៣០ម៉ែត្រ និងទទឹង ៨,៨ម៉ែត្រ ជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបច្ចុប្បន្ននេះបានសាងសង់សម្រេចបាន ១០០% នៅសល់តែការងារសម្អាត និងលាបថ្នាំប៉ុណ្ណោះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ