https://www.interior.gov.kh/report/detail/1621
នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែទាំទឹកទុក, ផ្សព្វផ្សាយផែនការណែនាំស្តីពីការរៀបចំពិធីបុណ្យមាឃបូជា, វិធានការជួយពង្រឹងការគ្រប់គ្រងថែរក្សាដីរដ្ឋ, ការងារត្រៀមលក្ខណៈរៀបចំបុណ្យទន្លេលើកទី៥ នាខែមិនាឆ្នាំ២០១៩ និងការពារសន្តិសុខជូនប្រជាពលរដ្នអោយបានល្អ រៀបចំសណ្តាប់ធ្នាប់និងបញ្ជៀសកុំអោយមានករណីគ្រោះថ្នាក់ចរាចរណ៍។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុកទាំង៨ផងដែរ៕ អែមមី
ប្រភព:រដ្ឋបាលខេត្តកំពង់ឆ្នាំង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។