ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី២
January 17, 2019 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ១២ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកោះកុង។

      កិច្ចប្រជុំនេះ មានរបៀបវារៈដូចជា៖ ១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥, ២-របាយការណ៍របស់គណៈអភិបាលខេត្ត ស្ដីអំពីស្ថានភាពនៃការទទួលអនុវត្តការងារ នៃរដ្ឋបាលខេត្តកោះកុង, ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០១៨ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តកោះកុង, ៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១) របស់រដ្ឋបាលខេត្តកោះកុង, ៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច អីពីការកែសម្រួលប្រការ ១ ថ្មី(ពីរ) នៃសេចក្តីសម្រេចលេខ ០២៩ ស.ស.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ដីពីការបែងចែក តួនាទី ភារកិច្ច សមាជិកក្រុមប្រឹក្សាខេត្តកោះកុង, ៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ស្តីពីការកែសម្រួលប្រការ ១ ថ្មី(ពីរ) សេចក្តីសម្រេច លេខ ០២៩/១៨ ស.ស.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការរៀបចំគម្រោង របស់រដ្ឋបាលខេត្តកោះកុង, ៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្ដីពីការកែសម្រួលប្រការ១ ថ្មី(បី) នៃសេចក្តីសម្រេចលេខ ០៣៧/១៨ ស.ស.រ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការបង្កើតគណៈកម្មការលទ្ធកម្ម(គ.ល) របស់រដ្ឋបាលខេត្តកោះកុង, ៨-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្ដីពីការកែសម្រួលប្រការ១ ថ្មី នៃសេចក្តីសម្រេចលេខ ០២៧/១៦ ស.ស.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តកោះកុង, ៩-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវាសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិក រដ្ឋបាលខេត្តកោះកុង ប្រចាំខែធ្នូឆ្នាំ២០១៨ ១០-បញ្ហាផ្សេងៗ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ