អភិបាលរងខេត្តស្វាយរៀង ចូលរួមប្រជុំពិភាក្សាការងារយុទ្ធសាស្ត្រលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព
January 17, 2019 អ្នកទស្សនា :

       នៅថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារយុទ្ធសាស្ត្រលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រតិភូក្រសួងបរិស្ថាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរបរិស្ថានខេត្ត និងមន្ត្រីរាជការក្រោមឱវាទមន្ទីរបរិស្ថានខេត្តស្វាយរៀង ។

       មានប្រសាសន៍នៅក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានលើកឡើងនៅចំណុចមួយចំនួនសម្រាប់ឲ្យមន្ទីរបរិស្ថានខេត្តអាចចូលរួមអនុវត្តកិច្ចការនេះទទួលបានជោគជ័យដោយមានខ្លឹមសារថា៖

-ធ្វើបច្ចុប្បន្នភាព និងរៀបផែនការសកម្មភាពចុះត្រួតពិនិត្យគុណភាពបរិស្ថាន និងពង្រឹងការអនុវត្តច្បាប់ តាមបណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូនដី និងជីកអាចម៍ដី ភោជនីយដ្ឋាន សណ្ឋាគារ អាហារដ្ឋាន...។

-ធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ពីការចុះអធិការកិច្ច ការចេញលិខិតបញ្ជាកែប្រែ និងការផាកពិន័យ តាមរោងចក្រ សហគ្រាសនានាដែលបានអនុវត្តខុសច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបរិស្ថាន។

-ចុះផ្សព្វផ្សាយ អប់រំ អំពីចំណេះដឹងទាក់ទងនឹងការគាំពារបរិស្ថានតាមទីផ្សារ ទីប្រជុំជន និងសហគមន៍ ជាពិសេសសំដៅការអនុវត្ត អនុក្រឹត្យលេខ ១១៣ ឲ្យមានប្រសិទ្ធភាព ។

-ចុះពិនិត្យទីតាំងចាក់សំរាមឯកជននានារបស់ក្រុមហ៊ុនប្រមូលសំរាម ធានាឲ្យបានត្រឹមត្រូវតាមបច្ចេកទេស

-ធ្វើបច្ចុប្បន្នភាពតំបន់ដែលត្រូវអភិរក្ស (បឹង ព្រែក ព្រៃឈើ ជម្រកសត្វស្លាប .....) នៅក្នងខេត្ត ងាយស្រួលគ្រប់គ្រង ការពារ ព្រមទាំងអាចសុំការគាំទ្រពីថ្នាក់ជាតិ។

-សហការជាមួយមន្ទីរពាក់ព័ន្ធដើម្បីជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនអាចម៍ដី និងជីកយកអាចម៍ដី គោរពកិច្ចសន្យាបរិស្ថាន ធានាកុំឲ្យប៉ះពាលដល់ប្រជាជន និងបរិស្ថានជុំវិញ

-ពិនិត្យពិភាក្សាធ្វើផែនការសម្រាប់អនុវត្តស្មារតីអនុក្រឹត្យលេខ ២៣៥ ស្ដីពីការគ្រប់គ្រងសំណល់ទឹកកង្វក់។

-សំណូមពរក្រសួងបរិស្ថានឲ្យមានការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតលើការងារគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃមេត្រីភាពបរិស្ថាន ៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ