គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប រៀបចំកិច្ចប្រជុំដើម្បីត្រៀមបង្កានិងទប់ស្កាត់គ្រោះមហន្តរាយ
January 17, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សា ស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្តសៀមរាបដែលដឹកនាំដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
      មានការចូលរួមពីនាយករងរដ្ឋបាល នាយក នាយករងទីចាត់ការចំណុះរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា មន្ទីរ-អង្គភាព ពាក់ព័ន្ធ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោក លោកស្រី អភិបាលក្រុង-ស្រុក ទាំងអស់។
      ក្នុងកិច្ចប្រជុំនេះ គឺបានជម្រុញដល់លោក លោកស្រីអភិបាលក្រុង ស្រុកទាំងអស់ត្រៀមបង្កាគ្រប់ពេលក្នុងការជួយសង្គ្រោះដល់ជនងាយរងគ្រោះដែលនៅនឹងមូលដ្ឋានរបស់ខ្លួន  ជាពិសេសក្នុងរដូវនេះដែលអាចនឹងមានគ្រោះរាំងស្ងួតនៅតាមតំបន់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋបាននិងកំពុងបង្កបង្កើនផល៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ