ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ ប្រធាន​​​ក្រុមប្រឹក្សាខេត្ត​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ព្រមទាំងព្រះសង្ឃ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ ក្នុងខេត្តព
August 31, 2017 អ្នកទស្សនា :

ព្រឹក​ថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ ប្រធាន​​​ក្រុមប្រឹក្សាខេត្ត​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ព្រមទាំងព្រះសង្ឃ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង​ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពោធិ៍រៀង​ សូមសំដែងនូវ​គារវៈ​កិច្ច​គោរព​យ៉ាងជ្រាលជ្រៅ​បំផុត​ ចំពោះ​វត្តមានដ៏ថ្លៃថ្លា​របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ ដែលបាន​ឆ្លៀតឱកាស​ដ៏មមាញឹក​ និងមានតម្លៃ​បំផុតអញ្ជើញជាអធិបតី​ភាពដ៏ខ្ពង់ខ្ពស់​ ក្នុងពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់អាគារសិក្សា១ខ្នង​ ៦បន្ទប់ ស្ថិត​នៅឃុំ​ព្រៃកន្លោង ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​។​ ក្នុងនោះដែរ​សម្តេចក្រឡាហោម​ ស​ ខេង​ បានផ្តល់ជូននូវ៖

-អគារសិក្សា​ ០១ខ្នង​ មាន០៦បន្ទប់​ នៅសាលាបឋមសិក្សាព្រៃកន្លោង

-អគារសិក្សា​ ០១ខ្នង​ មាន០៦​បន្ទប់​ នៅសាលាបឋមសិក្សាត្នោត​

-អគារទីចាត់ការ​ ០១ខ្នង​ និងបំពាក់គ្រឿងសង្ហារឹម​

-ម៉ាស៊ីនកុំព្យូទ័រ​ ០៤គ្រឿង

-ម៉ាស៊ីនព្រីនធ័រ​ ០២គ្រឿង​

-ម៉ាស៊ីនថតចម្លង​ ០២គ្រឿង​

-ក្បឿងក្បាច់ចំនួន៧៥០០សន្លឹក​ ដើម្បីជួសជុលអគារ០១ខ្នង​ មាន០៣បន្ទប់​ ចំនួន១៣,០០០,០០០៛

-បង្គន់អនាម័យ០១ខ្នង​ មានបន្ទប់០៦បន្ទប់​ ចំណាយថវិកា១៣,០០០,០០០៛​។

​ -ជូន​ដំណើរទស្សនកិច្ច​ កំសាន្តរបស់លោកគ្រូ​ អ្នកគ្រូ​ ចំនួន៤៧នាក់​ ទៅខេត្តមណ្ឌលគីរី​ ៣ថ្ងៃ​ ២យប់​ ជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាលខេត្ត​ និងប្រជាពលរដ្ឋ​ ទូទាំងខេត្តព្រៃវែង​ សូមគោរពជូនពរ​ សម្តេចក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ ព្រមទាំងសហការី​ សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បី​ដឹកនាំ​ និងអភិវឌ្ឍន៌​ ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និងរីកចម្រើន​ តទៅ​ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង(ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ