ខេត្តក្រចេះ​ ប្រារព្ធពិធីអបអរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ
November 10, 2018 អ្នកទស្សនា :

      ព្រឹកថ្ងៃសៅរ៍ ០៣កើត ខែកត្ដិក សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចូលរូមជាអធិបតីក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា( ០៩ វិច្ឆិកា១៩៥៣ - ០៩ វិច្ឆិកា ២០១៨ ) ក្នុងពិធីនេះ​ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការក្រុមប្រឹក្សាខេត្តមន្រ្តីជុំវិញខេត្ត​ សាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបចំនួន ៨៧៩នាក់ នៅបរិវេណវិមានឯករាជ្យខេត្ត និងសាលមហោស្រពខេត្តក្រចេះ។ ​

      ក្នុងឪកាសនេះ ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៌នាក្នុងថ្ងៃនេះថា យើងជួបជុំគ្នា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដ៏សំខាន់ ក្នុងការរំដោះប្រទេសអោយរួចផុតពីរបបអាណានិគមនិយមបារាំង ទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិទើបតែត្រូវបានរៀបចំបង្កើតរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងការរីកលួតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាខួប ៦ឆ្នាំ ដែលព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់យាងចូលព្រះទិវង្គត៕គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ