អភិបាលខេត្តព្រៃវែង ចូលរួមពិធីរំកិលទូក"ង" ដើម្បីត្រៀមរៀបចំពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូកងវែងជាងគេលើពិភពលោក
October 22, 2018 អ្នកទស្សនា :

     ថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីជាច្រើនរូប បានចូលរួមពិធីរំកិលទូក"ង"​ ឈ្មោះ​ កម្ពោជិកបុត្តាខេមរាតរី ដែលវែងជាងគេលើពិភពលោក ពីទួលបារាយ៍អណ្តែត ទៅទីប្រជុំជនអ្នកលឿងត្រើយខាងកើត ដើម្បីយកទៅរៀបចំពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក"ង"វែងជាងគេលើពិភពលោក ដែលនឹងប្រារព្វឡើងនៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាង ស្ថិតក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៏ ខេត្តព្រៃវែង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។អែមមី

ប្រភពៈ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ