រដ្ឋបាលខេត្តកោះកុង បើកិច្ចប្រជុំលើកទី៥១របស់គណៈកម្មាធិការពិគ្រោះយោបល់ ស្ត្រី និងកុមារខេត្ត
October 22, 2018 អ្នកទស្សនា :

    នាព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ លោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ ស្ត្រី និងកុមារខេត្តកោះកុង បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២ របស់គណៈកម្មាធិការពិគ្រោះយោបល់ ស្ត្រី និងកុមារខេត្ត ប្រចាំខែតុលា ឆ្នាំ២០១៨។ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកគណៈកម្មាធិការ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥០ ឆ្នាំ២០១៨ និងពិភាក្សាលើរបាយការណ៍ ប្រចាំខែតុលា ឆ្នាំ២០១៨ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងលើកឡើងនូវសំណូមពរចាំបាច់នានា ដើម្បីជាមូលដ្ឋានសម្រាប់ទិសដៅការងារបន្ត អោយបានទទួលជោគជ័យថែមទៀត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ