ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីថៃ ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព
January 25, 2023 អ្នកទស្សនា :

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម​ អ៊ុំ​ រាត្រី អភិបាល នៃគណៈអភិបាល​​ខេត្តបន្ទាយមានជ័យ​ និងឧត្តមសេនីយ៍ទោ សេង​ ធារិន មេបញ្ជាការរង នាយ​សេនាធិការ​យោធភូមិភាគទី៥ បានអញ្ជើញ​ចូលរួមក្នុងកិច្ច​ប្រជុំ ជាមួយប្រតិភូកងទ័ពភូមិភាគទី១ របស់ថៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ របស់ថៃ​ និងអភិបាលខេត្តស្រះកែវ ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុងបរិវេណស្ពានមិត្តភាព កម្ពុជា-ថៃ ស្ថិតនៅច្រកអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក។

គួរបញ្ជាក់ថា គោលបំណង ក្នុងកិច្ចប្រជុំនេះ ដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជា៖ ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរ​ឡើង, បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សារវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ, គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ, បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្ម តាមបណ្តោយព្រំដែន៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ