ថ្នាក់ដឹកនាំខេត្តរតនគិរី អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា
November 17, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន, ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានរៀបចំឡើងដោយមូលនិធិជាតិជំនួយសង្គមសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្ត។

នាឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្នុងគោលបំណង លើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅក្បែបន្ទាត់ក្រីក្រដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារអ្នកផ្ទុកមេរោគអេដស៍ជាដើម។

ឯកឧត្តមអភិបាលខេត្ត បន្តថា ការឧត្តម្ភសាច់ប្រាក់នេះបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់នូវចក្ខុវិស័យវែងឆ្ងាយក្នុងប្រព័ន្ធគាំពារសង្គម និងជំរុញប្រព័ន្ធគាំពារសង្គម មួយមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុដើម្បីបម្រើដល់គោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។

ឯកឧត្តម តូច ចាន់នី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គមតាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គមចំនួន ១ បន្ថែមទៀតគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា។ រហូតមកដល់ពេលនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិតជាត្រូវបានទទួលស្គាល់ជាយន្តការអន្តរាគមន៍មួយដ៏មាន ប្រសិទ្ធភាពខ្ពស់និងស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែង។ ហើយការរៀបចំវគ្គបណ្តុះបណ្តាលថ្ងៃនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពថ្មីៗដល់ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងស្រុក និងមន្រ្តីអនុវត្តកម្មវិធីឃុំសង្កាត់ក្នុងការត្រៀមលក្ខណៈអនុវត្តកម្មវិធីខាងលើ ឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម តូច ចាន់នី បន្តថា ផ្អែកតាមការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្រ្តីកម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទទួលបានបទពិសោធន៍ និងការរៀនសូត្របានជាច្រើន ដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជា ច្រើនគួរជាទីមោទនភាព។ ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលទាមទារឱ្យមន្ត្រីកម្មវិធីទាំងនៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ បន្តកែលម្អបន្ថែមទៀត ពិសេសគាំទ្រ និងការតាមដានត្រួតពិនិត្យ ដើម្បីពង្រឹងការអនុវត្តមុខងារ ឱ្យកាន់តែមានតម្លាភាព គណនេយ្យ និងសុក្រឹត្យភាព ដែលជាមូលដ្ឋានមួយយ៉ាងសំខាន់ក្នុងការផ្ដល់ការគាំទ្រដល់ មូលដ្ឋានទាំងលក្ខណៈបច្ចេកទេស និងនយោបាយ ពិសេសការគ្រប់គ្រងករណីមួយដ៏សមស្រប និងបទបែនលើគ្រប់ទិដ្ឋភាពសង្គម៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ