នាព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២) និងខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អគ្គកុងស៊ុលឡាវ ក្រុមប្រឹក្សាគណៈអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្ស យុវជនកាកបាទក្រហម ស.ស.យ.ក និងយុវជនកាយារឹទ្ធចូលរួមផងដែរ នៅទីធ្លាក្នុងបរិវេណសាលាខេត្តស្ទឹងត្រែង៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង