រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបអនុវរីយ៍លើកទី៦៩
November 09, 2022 អ្នកទស្សនា :

តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម អ៊ាក ផល្លា ប្រធានតុលាការខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង១០ និងមានការចូលរួមរបស់សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណ ២០០០នាក់ ដើម្បីអបអរសាទរពិធីបុណ្យេឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២ ខួបអនុវរីយ៍លើកទី៦៩ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ដែលបានរៀបចំធ្វើឡើងនៅវិមានឯករាជ្យខេត្តតាកែវ។

សូមរំលឹកថា ទិវាបុណ្យឯករាជ្យជាតិ  ៩វិច្ឆិកា ក៏បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជាឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង។

លើសពីនេះ ឆ្នាំ១៩៥៣ គឺជាឆ្នាំដែលប្រជាជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម ព្រះមហាវីរក្សត្រព្រះបរមរតនៈកោដ្ឋ ទទួលបានជោគជ័យផ្តាច់ព្រ័ត្រធ្វើឱ្យប្រទេសបារាំងផ្ទេរអំណាច និងសមត្ថកិច្ចទាំងស្រុងមកជូនព្រះរាជាណាចក្រកម្ពុជាទាំងរដ្ឋបាលស៊ីវិល តុលាការ នគរបាល ទាហ៊ាន ការទូត នយោបាយក្នុងប្រទេស និងក្រៅប្រទេសមកឱ្យខ្មែរវិញ។ នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺនៅទីនេះឯង ដែលបារាំងបានប្រគល់ឯករាជ្យទាំងស្រុងមកឱ្យខ្មែរ រួចលាឈប់មកទៀតដោយមិនបានធ្វើឱ្យឈាមខ្មែរ និងឈាមបារាំងហូរនោះទេ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ