ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និវត្តជន និងអតីតយុទ្ធជនកម្ពុជា នៅសាលាខេត្តកំពង់ចាម
September 23, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និវត្តជន និងអតីតយុទ្ធជនកម្ពុជា នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត និវត្តជន និងអតីតយុទ្ធជនកម្ពុជា ចំនួន ៥០០នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានយកឱកាសនោះកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ត្រីរាជការទាំងអស់ ព្រមទាំងមន្ត្រីរាជការអតីតនិវត្តជនរបស់សាលាខេត្ត និងអតីតយុទ្ធជនទាំងអស់ ដែលបានរួមគ្នាសហការ គាំទ្រ ដើម្បីបំពេញការងារធ្វើឲ្យរដ្ឋបាលខេត្តកំពង់ចាម អាចសម្រេចបាននូវគោលដៅសំខាន់ៗ ទៅតាមផែនការប្រចាំឆ្នាំ ដែលបានគ្រោងទុក នឹងធ្វើឲ្យខេត្តកំពង់ចាម ជាខេត្តមួយគំរូ ដែលបានទទួលការកោតសរសើរ ពីប្រជាពលរដ្ឋ ក៏ដូចជាពីសំណាក់ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ប៉ុន្តែយ៉ាងណាក៏ដោយ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្រើនរំលឹក ដល់មន្ត្រីរាជការទាំងអស់ ដែលកំពុងទទួលមរតក ពីថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឲ្យ ត្រូវចេះថែរក្សាមរតកទាំងនោះឲ្យបានគង់វង្ស ហើយត្រូវខិតខំប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍សមិទ្ធផលថ្មី បន្សល់ទុកស្នាដៃ ក្នុងអាណត្តិរបស់ខ្លួន ទុកឱ្យអ្នកជំនាន់ក្រោយ អភិវឌ្ឍន៍បន្តទៀត។ ដូច្នេះមន្ត្រីរាជការទាំងអស់ ត្រូវចាំបាច់ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងនោះត្រូវពង្រឹងសមត្ថភាពក្នុងចំណុះរដ្ឋបាលសាលាខេត្ត ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ស្រុក ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ឃុំ-ភូមិ ធ្វើយ៉ាងណា ឱ្យមានសមត្ថភាពពោរពេញទៅដោយសក្តានុពល ដែលអាចផ្ដល់សេវាជូនប្រជាពលរដ្ឋបានតាមតម្រូវការបាន។

ក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ អតីតយុទ្ធជនចំនួន ២០០នាក់ ក្នុងម្នាក់ៗ ថវិកា ៨០.០០០រៀល និងសារ៉ុង ០១។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានឧបត្ថម្ភដល់កងកម្លាំងទាំង៣ ដោយក្នុងមួយអង្គភាពថវិកា ១០.០០០.០០០រៀល និងមី ២០កេស៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ