ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តរតនគិរី 
September 16, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងមន្រ្តីក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តរតនគិរី ក្នុងនោះមានវត្តមានពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៥ ក្នុងខេត្តមណ្ឌលគិរី បានអញ្ជើញគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តរតនគិរី នៅគេហដ្ឋានស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សូមបញ្ជាក់ថា  ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តរតនគិរី បានទទួលមរណភាព កាលពីវេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ