ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលើកកម្ពស់ TVET ស្ដីពីការជំរុញសិស្ស និងយុវជនចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
September 10, 2022 អ្នកទស្សនា :

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលើកកម្ពស់ TVET ស្ដីពីការជំរុញសិស្ស និងយុវជនចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ  ដឹកនាំកិច្ចប្រជុំដោយ លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក មេឃុំ ចៅ សង្កាត់ តំណាងអង្គការដៃគូរ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។

លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារផ្សព្វផ្សាយ TVET និងផ្នែកពាក់ព័ន្ធ ដែលបានខិតខំជំរុញ លើកទឹកចិត្តដល់សិស្ស និងយុវជនអោយចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងសូមថ្លែងអំណរគុណដល់អង្គការស្វីសខនថាក់ ដែលតែងតែសហការ ផ្ដល់ការគាំទ្រ ដល់លេខាធិការដ្ឋាននៃក្រុមការងារផ្សព្វផ្សាយ ជ្រើសរើសសិស្ស និងលើកកម្ពស់ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត រដ្ឋបាលសាលាខេត្ត និង មជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្ត ក្នុងការលើកកម្ពស់ វិស័យ TVET នៅក្នុង កម្មវិធីអភិវឌ្ឍន៍ជំនាញ SDP ។

លោកអភិបាលរងខេត្ត បានជំរុញឱ្យក្រុមការងារ ផ្សព្វផ្សាយ ជ្រើសរើសសិស្ស និងលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត បន្តបង្កើនការផ្សព្វផ្សាយ  បង្កើតគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីពន្លឿនកិច្ចការផ្សព្វផ្សាយ TVET ដល់មូលដ្ឋាន  ពិសេសសិស្សានុសិស្ស បោះបង់ការសិក្សា យុវជនអត់ការងារធ្វើនិង ជនងាយរងគ្រោះ ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ក្នុងគោលដៅបង្កើតធនធានមនុស្ស អភិវឌ្ឍជំនាញ  និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលតែងផ្ដល់ការគាំទ្រ ដល់មជ្ឈមណ្ឌល ពិសេសវិស័យឯកជន ដែលបានផ្ដល់កន្លែងសម្រាប់សិស្សចុះកម្មសិក្សា ក៏ដូចជាផ្ដល់ឱកាសការងារដល់សិស្សនិស្សិតរបស់មជ្ឈមណ្ឌលរហូតមក។ យ៉ាងទៀតលោកក៏បានស្នើដល់នាយកវិទ្យាល័យ មេឃុំ ចៅសង្កាត់ មេភូមិ ជួយផ្សព្វផ្សាយដល់សិស្សានុសិស្សនិងយុវជនគោលដៅ ឲ្យមកសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសឲ្យបានច្រើន ដោយមជ្ឈមណ្ឌលមានបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ អ៊ុតសក់ផាត់មុខ  ជួសជុលម៉ូតូ អគ្គិសនី និងថ្នាក់ស្ពានចម្លង -ល- ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ