ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនាគោលកា​រ​ណ៍​គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋម
September 23, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋមជូនដល់យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ហ៊ុន សែន វាលរេញ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានស្វាគមន៍វគ្គបណ្តុះបណ្តាលដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២២។ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានសមាជិកសរុបចំនួន ៧៥១នាក់ ស្រី ៣៧៥នាក់ គ្រូបង្រៀនជាទីប្រឹក្សាចំនួន ២៥នាក់ ស្រី១០នាក់ ដោយឡែកយុវជនស្ម័គ្រចិត្តចំនួន១០០នាក់ បានទទួលវគ្គបណ្តុះបណ្តាលចំនួន២វគ្គ គឺវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យហ៊ុន សែន កំពង់សីលា។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង អប់រំផ្សព្វផ្សាយឱ្យយុវជនយើងក្លាយជាជនបង្គោលប្រចាំសាលា លើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងការកាត់បន្ថយគ្រោះថ្នាក់ បណ្តុះគំនិតការយល់ដឹង និងភាពក្លាហាន ក្នុងនាមជាយុវជនកាកបាទក្រហម ដើម្បីចូលរួមការងារសង្គម ការផ្តល់នូវចំណេះដឹង និងការអនុវត្តផ្ទាល់ពាក់ព័ន្ធនឹងវិជ្ជាសង្គ្រោះបឋម លើកទឹកចិត្តដល់យុវជនចូលរួមផ្សព្វផ្សាយតាមគ្រប់រូបភាពឱ្យយុវជនមានសុខសុវត្ថិភាព សុខដុមរម្យុនានៅ ក្នុងសង្គមជាតិ។

ឯកឧត្តម គួច ចំរើន ក្នុងនាមប្រធានគណៈកម្មាធិការសាខា សូមពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗយុវជនស្ម័គ្រចិត្តកាកបាទក្រហមវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនាគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជា និងចូលរួមរាល់សកម្មភាពមនុស្សធម៌ និងគាំទ្រសកម្មភាពមនុស្សធម៌ ស្របតាមគោលការគ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។ ឆ្នាំនេះយើងបានបំពាក់កន្សែងជូនយុវជនកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុបានជាង ៦០០នាក់ បន្តការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលដល់ក្មួយៗកាកបាទក្រហមឱ្យមានកាយល់ដឹងបន្ថែមទៀត ក្នុងការងារមនុស្សធម៌ជួយសង្គ្រោះអាយុជីវិត និងឈានទៅដល់ការងារបណ្តុះបណ្តាលសង្គ្រោះបឋម និងជំងឺឆ្លងផ្សេងៗទៀត។ យើងមានសមាគមជាតិកាកបាទក្រហមកម្ពុជា បង្កើតឡើងក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ ហើយសមាគមជាតិរបស់យើងមានចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិនៅតាមភូមិ ឃុំ និងនៅតាមសាលារៀន ដើម្បីជួយលើការងារមនុស្សធម៌ គោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម ការយល់ដឹងអំពីច្បាប់ចរា ចរណ៍ និងគ្រឿងញៀនជាដើម។ ហើយគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នមានសារសំខាន់ណាស់ ដើម្បីឱ្យក្មួយៗជាជនបង្គោលនៅតាមសាលាបន្តផ្សព្វផ្សាយទៅដល់បងប្អូន មិត្តភ័ក្ររួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាខាកាកបាទក្រហមខេត្ត លោកគ្រូ អ្នកគ្រូបានយកចិត្តទុកដាក់ និងការសម្រេចចិត្តរបស់ក្មួយៗចូលរួមជាគុណប្រយោជន៍ គុណតម្លៃ និងទទួលបានបទពិសោធន៍ និងវិជ្ជាសង្គ្រោះបឋមនាពេលនេះមានលក្ខណៈសម្បត្តិប្រកបដោយគុណធម៌ ចរិយាធម៌រស់នៅប្រកបដោយសុខដុមរម្យនា អ្វីដែលយើងទទួលបាន គឺបទពិសោធន៍ និងការយល់ដឹងបញ្ហាផ្សេងៗនៅពេលអនាគត សូមក្មួយៗត្រូវខិតខំស្តាប់តាមការណែនាំរបស់គ្រូឧទ្ទេស ក្នុងការពង្រីកចំណេះដឹងទទួលផលផ្លែផ្កា។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បន្តថា យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ បញ្ឈប់ល្បែងស៊ីសងខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់ជីវភាព រស់នៅរបស់បងប្អុនប្រជាពលរដ្ឋ ដូច្នេះទាមទារឱ្យអាជ្ញាធរដែនដីធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទត្រូវបញ្ឈប់ជាស្ថាពរ ព្រោះវាជាកង្វល់របស់យើងទាំងអស់គ្នា ព្រមទាំងបានកោតសរសើរអាជ្ញាធរក្រុង ស្រុក បានចុះអប់រំ ផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាដល់អ្នកបើកបើកល្បែងស៊ីសងខុសច្បាប់បានជាង ៤៦០ទីតាំង ដកហូតសម្ភារៈ និងឧបករណ៍មួយចំនួន ដោយឡែកនៅស្រុកព្រៃនប់មានជាង ២០០ទីតាំង ជាល្បែងស៊ីសងខុសច្បាប់ បើមានមួយត្រូវតែបង្ក្រាបមួយ។ នៅខេត្តព្រះសីហនុមានទីតាំងចំនួន ១៧ បានថ្កើននឹងការអប់រំជូនដំណឹងរបស់អាជ្ញាធរ យើងបន្តធ្វើកិច្ចការនេះបន្តទៀតកុំឱ្យមានល្បែងស៊ីសងងើបឡើងវិញដោយរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ម្យ៉ាងទៀតនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវតាមដានជាប់ជាប្រចាំនៅតាមមូលដ្ឋាន ហើយក្មួយៗយុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តរបស់សាខាកាកបាទក្រហម សូមជួយផ្តល់ពត៌មានដល់អាជ្ញាធរ ដើម្បីសង្គមរបស់យើងគ្មានល្បែងស៊ីសងខុសច្បាប់ សំដៅឱ្យសហគមន៍របស់យើងមានការរីកចម្រើន៕

ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ