ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ  អញ្ជើញសំណេះសំណាលសួរសុខទុក្ខកុមារ​អង្គការ​ម្លប់តាប៉ាង
September 16, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  អញ្ជើញសំណេះសំណាលសួរសុខទុក្ខកុមារអង្គការម្លប់តាប៉ាងប្រមាណជា ៦៥០នាក់ នៅអង្គការម្ល ប់តាប៉ាង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត លោកស្រីអភិបាលរងក្រុងព្រះសីហនុ មន្ទីរអង្គភាពពាក់ព័ន្ធ និងសប្បុរសជនផងដែរ។

លោកស្រី រ័ត្ន ច័ន្ទផល្គុន នាយិកាអង្គការលោកតាប៉ាងបានឱ្យដឹងថា អង្គការម្លប់តាប៉ាងបាននឹងកំពុងធ្វើ ការងារជាមួយកុមារ យុវជនងាយរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួក គេនៅក្នុងខេត្តព្រះសី ហនុផ្តល់ឱកាសដល់ពួកគេនូវជម្រើសជាវិជ្ជមាន និងការគោរពសិទ្ធិដោយគ្មានការរើសអើង ថ្ងៃនេះមា នកុមារចំនួនជាង ៦៥០នាក់ បានចូលរួមទទួលទានអាហារថ្ងៃត្រង់ដែលឧបត្ថម្ភ ដ៏ថ្លៃថ្លាប្រកបដោយ ទឹកចិត្តមនុស្សធម៌ ពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន។ អង្គការបានធ្វើការងារជាមួយកុមារ យុវ ជនវ័យក្មេង និងគ្រួសារមានជម្រើសវិជ្ជមាន និងផ្តល់សេវាកម្ម ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ អង្គការម្លប់តាប៉ាង​បានខិតខំរួមគ្នាជម្នះការលំបាកស្មុគស្មាញផ្សេងៗសំដៅទៅរកការកសាងធនធានមនុស្សក្នុងព្រះរាជាណា​ចក្រកម្ពុជា ពិសេសធនធានមនុស្សខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយកុមារ គ្រួសារធ្វើការ និងរស់​នៅតាមថ្នល់។ ដែលកន្លងមកលោកជំទាវ ប្រាក់ ចន្ទសុខាសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគ​ណ:​កម្មាធិការពិគ្រោះតយោបល់ស្រ្តី និងកុមារចុះនិងសហការជាមួយអង្គការម្លប់តាប៉ាងជាបន្តប​ន្ទាប់ ថ្ងៃនេះ​យើ​ងបានឯកភាពគ្នាចុះសួរសុខទុក្ខ និងនាំយកអាហារ មាននំប័ង នំបញ្ចុកនិងសម្លការីជូនកុមារក្នុងឱ​កា​​ស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌតាមប្រពៃណីជាតិ ដោយឡែកកុមារកំព្រានៅទីនេះ មិនមានឱកាស​ទៅ​វត្ត តែកុមារបានជួបគ្នានៅទីនេះ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ កោតសរសើរវាយតម្លៃខ្ពស់ចំពោះអង្គការម្លប់តាប៉ាងរួម​សហការ​ការគាំទ្រលើកកម្ពស់កុមារនៅខេត្តព្រះសីហនុ ថ្ងៃនេះយើងបានជួបជុំគ្នា ម្យ៉ាងទៀតនៅតំបន់នេះ រងការជន់លិចនៅរដូវវស្សារយៈពេលខ្លី បង្កការរៀនសូត្ររបស់កុមារ ក៏ប៉ុន្តែមិនមានគ្រោះថ្នា​ក់អ្វីនោះ​ទេ។ រដ្ឋបាលខេត្ត បានជម្រុញ និងប្រែប្រួលតំបន់នេះដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំ​បន់ជុំវិញ​អង្គការម្លប់តាប៉ាង ប្រកបដោយ​សោភ័ណ្ឌភាពកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ស្នើសុំអ្នកគ្រប់គ្រងអង្គការម្លប់តាប៉ាងដឹកនាំចែកចាយនំប័ង សម្ល​ជូនដល់កុមារនៅតាមទីតាំងនានាក្នុងខេត្តព្រះសីហនុ ព្រោះថ្វីត្បិតទីនេះមិនសមល្មមសម្រាប់​ការជួប​ជុំកុមារទាំងជាង ៦៥០នាក់។

សូមបញ្ជាក់ថា ការរៀបចំនំប័ង នំបញ្ចុក និងសម្លការី និងថវិកា ៥០.០០០រៀលក្នងកុមារម្នាក់ ជាការ​ជួយ​ឧបត្ថម្ភពីសប្បុរសជន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ